
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន កាលពីវេលា ម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី០៦ កក្កដា ២០១៥ ស្ថិតនៅក្នុង រោងចក្រកាត់ដេរ មួយកន្លែង ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមាន ពាក្យបណ្តឹង របស់ក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ ប្តឹងពីបទ ចាប់រំលោភ សេពសន្ថវៈ កាលពីថ្ងៃទី០២ កក្កដា កន្លងមក ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះដា អាយុ២០ឆ្នាំ មានស្រុកកំណើត នៅក្បែរភ្នំជីសូរ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ ខាងលើ ។ ចំណែកក្មេង ស្រីរងគ្រោះ អាយុ១៤ឆ្នាំ។
ប្រភពបន្តថា នៅថ្ងៃទី០២ កក្កដា ២០១៥ កន្លងមក ជនសង្ស័យ បានសុំណាត់ជួប ក្មេងស្រីរងគ្រោះ ជាចុងក្រោយ ព្រោះធ្លាប់ស្គាល់គ្នា ពេលរូបគេ ទៅជួលផ្ទះនាង ស្នាក់នៅ និងបាន លួចស្រឡាញ់នាង ជាយូរមកហើយ ។ ដោយជនសង្ស័យ បានឌុបក្មេងស្រី រងគ្រោះ ដើរលេង ជុំវិញកោះពេជ្រ រួចក៏ជូននាង ត្រឡប់មកផ្ទះ ជួល របស់ខ្លួនវិញ ដោយទិញភេសជ្ជៈ ឱ្យនាងផឹក ខណៈបានលួច ដាក់ថ្នាំ ក្នុងភេសជ្ជៈនោះ ទៀតផង ។
បន្ទាប់ពីរូបនាង ផឹកបានមួយសន្ទុះ ក៏សន្លប់ រូបគេក៏ធ្វើសកម្មភាព ចាប់រំលោភ រហូតបានសម្រេច តែម្តង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment