Tuesday, July 7, 2015

នារី​ម្នាក់​​ លេបថ្នាំ ​ងងុយដេក ​អស់​៣៩​គ្រាប់ ​ប៉ង​ធ្វើ​អត្តឃាត​​ សង្ស័យ​មាន​ វិបត្តិ​ស្នេហា




ខេត្ត​កំពត ​៖ នារី​ម្នាក់​បាន​លេបថ្នាំ​​​ងងុយ​ដេក​ អស់​ចំនួន​៣៩​គ្រាប់ ប៉ង​សម្លាប់ខ្លួន​ ​តែ​មិន​បាន​សម្រេច​ ត្រូវ​បាន​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ ​មន្ទីរពេទ្យទាន់​ពេល  ។  ហេតុ​ការណ៍​នេះ​បង្ក ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​ វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៦ កក្កដា នៅ​ក្នុង​ផ្ទះ​នារី​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិ​​ត្រសេតកោង​ ឃុំ​ថ្មី ស្រុក​ទឹក​ឈូ​។
​​នារី​រង​គ្រោះ​​ឈ្មោះ ង៉ែត ចាន់​ធា អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅភូមិ​ ត្រ​សេត​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូរ ​​។ ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​រក​មូលហេតុ របស់​នារី​រង​គ្រោះ ​រកឃើញសំបក​​ថ្នាំ​ងងុយ​ដេក ​ចំនួន​៤​បន្ទះ​ស្មើនឹង ៤០​គ្រាប់ នៅសល់​១​គ្រាប់​។
បើ​តាម​សាក្សី​ជា​ម្ចាស់ផ្ទះ​ ជួល​នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ហូប​បាយ​ថ្ងៃត្រង់​ រួច​គេ​ឃើញ​នារី​រង​គ្រោះ​មាន​សភាព ​ខុស​ប្លែក​ពីធម្មតា​ដែរ ប៉ុន្តែ​គ្មាន​នរ​ណា​ម្នាក់​ដែល​ ស្នាក់​នៅ​ជិត​គ្នា​នោះ​ចាប់អារម្មណ៍​ទេ​ (​គេ​នឹក​ស្មានថា​នារី​រងស្រវឹងស្រា​) ពីព្រោះ​នាង​ ចេះ​ផឹកស្រា​ដែរ ហើយក៏ដើរ​ចូល​ទៅ ​ក្នុង​ផ្ទះ​របស់​នាង​បាត់​ទៅ​។
ប្រភពបន្ត​ទៀត​ថា លុះដល់​ម៉ោង​ប្រហែល ជា​៥​ល្ងាច ម្ចាស់ផ្ទះ​មានការ​ស​ង្ស័យ បាន​ទៅ​បើកទ្វារ​បន្ទប់នារី​រង​គ្រោះ​​​ស្រាប់​តែឃើញ នាង​កំពុង​ដេក​ក្អួតចង្អោរ ដោយ​ឃើញ​អាកា​រៈ ដូច្នេះ​ម្ចាស់ផ្ទះក៏បាន​ដឹក​ទៅ ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។
នៅ​ឯ​មន្ទីរពេទ្យ​ក្រោយ ​ពី​ក្រុម​គ្រូពេទ្យធ្វើការ​សង្គ្រោះ ​លាង​ក្រពះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ សមត្ថកិច្ច​បានធ្វើការ​សាកសួរ​ រកមូលហេតុ​នៃ​ការ​ លេបថ្នាំ​ធ្វើ​អត្តឃាត​ ​ពុំ​ត្រូវ​បាន​នារី​រង​គ្រោះ ​បង្ហើប​ប្រាប់​​ឱ្យ​ដឹង​ឡើយ​ តែ​​ប្រភព​ជា​ច្រើន​នៅ​កន្លែង​ កើតហេតុ​បាននិយាយ​ថា សង្ស័យមក​ពី​មាន​វិប​ត្តិ​ស្នេហា ​៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

No comments:

Post a Comment