ថៃ៖ កាលពីម្សិលមិញនេះ តារាស្រីថៃ Tangmo Pattaratida បានធ្វើសន្និសីទកាសែតមួយ ព្រោះចង់ បកស្រាយ ពីមូលហេតុ ដែលនាងលេបថ្នាំសម្លាប់ខ្លួន។
តារាស្រីថៃ វ័យ៣១ឆ្នាំ រូបនេះ បានធ្វើសិន្និសីទកាសែត ជាមួយនឹងឪពុករបស់នាង កាលពីល្ងាច ម្សិលមិញ នៅ មន្ទីរពេទ្យ Kasemrad ហើយក៏មានបណ្តាញសារព័ត៌មានគ្រប់ស្ថាប័ន មករង់ចាំស្តាប់ ការបកស្រាយរបស់នាង ពីមូលហេតុ ចង់សម្លាប់ខ្លួននោះ។
នាង Tangmo Pattaratida បាននិយាយថា « កាលពីថ្ងៃទី ០៦ ខែកក្កដា ខ្ញុំបានលេបថ្នាំងងុយគេង អស់១០គ្រាប់ ដើម្បីចង់បំបាត់អារម្មណ៍តានតឹង។ ហើយបើខ្ញុំមិន ត្រូវបាន បញ្ជូនមក មន្ទីរពេទ្យ ភ្លាមៗនោះទេ គឺខ្ញុំនឹងត្រូវស្លាប់ បាត់ ហើយ។ ជាការពិត ខ្ញុំពិតជាមានបញ្ហាច្រើន ប៉ុន្តែខ្ញុំ មិនដែលប្រាប់អ្នកណា សូម្បីតែឪពុករបស់ខ្ញុំ។ ខ្ញុំពិតជា ធុញថប់ខ្លាំងណាស់ និងតូចចិត្តក្នុងរឿង គ្រប់បែបយ៉ាង ដែលបានកើតឡើង ក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំ បានបាត់ បង់សតិ របស់ខ្ញុំ និងមានអារម្មណ៍ថា លែងចង់រស់តទៅទៀតហើយ។ មនុស្សជាច្រើននាក់ ដែលតែងស្រឡាញ់ គាំទ្រ ខ្ញុំ ប៉ុន្តែខ្ញុំបានភ្លេចពួកគេ ដូច្នេះពេលនេះ ខ្ញុំចង់សូមទោសទៅកាន់ ប៉ារបស់ខ្ញុំ ហើយក៏សូមទោសពិតមែន ទៅកាន់ មន្ទីរពេទ្យ ព្រោះថាមិត្តភក្កិ បានបង្ហោះរូបរបស់ខ្ញុំ ចូលក្នុងអ៊ិនស្តាក្រាម ដោយមិនបានសុំការ អនុញ្ញាត។ មនុស្សគ្រប់គ្នាបានគិតថា ខ្ញុំធ្វើបែបនេះ ព្រោះតែស្វាមីរបស់ខ្ញុំ ដែលបានទម្លាយ រឿងបែកបាក់គ្នា កាលពីឡើង ឆាក ប៉ុន្តែតាមការពិតទៅ វាមិនមែនដូច្នោះទេ។ ពួកយើងមាន បញ្ហាជាមួយគ្នា យូរណាស់មកហើយ ចុងក្រោយ គាត់ក៏ សម្រេចចិត្តចាកចេញពីខ្ញុំ។ បន្ទាប់ពី ពួកយើង បានបែកបាក់គ្នា ខ្ញុំព្យាយាមទាក់ទងទៅគាត់ដែរ ប៉ុន្តែសារ របស់ខ្ញុំ ដែលផ្ញើរទៅគាត់ បែរជាគ្មានចម្លើយ តបមកវិញ » ។
«នៅប្រទេសដែលគេកាន់សាសនាគ្រឹស្ត បន្ទាប់ពីរៀបការជាមួយ មនុស្សដែលយើងស្រលាញ់ហើយ មនុស្សស្រី មិនអាចទៅរៀបការ ជាលើកទី២ បានទៀតនោះទេ បន្ទាប់ពីលែងលះគ្នាហើយ» ។
ពាក្យចុងក្រោយសម្រាប់នាង ដែលចង់ប្រាប់ទៅមហាជនថា «នាងខ្ញុំនៅតែស្រឡាញ់គាត់ និងតែងតែស្រឡាញ់រូបគាត់ជានិច្ច» ។
ជាមួយគ្នានោះដែរ លោកគ្រូពេទ្យ ក៏បាននិយាយដែរថា «នាង Tangmo បានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែនាង ត្រូវការថែទាំអារម្មណ៍របស់នាង ឲ្យច្រើនជាងនេះ»៕
នាងTangmo Pattaratida ធ្វើសន្និសិទ្ធកាសែត កាលពីម្សិលមិញ
នាងTangmo Pattaratida និងស្វាមីរបស់នាង
ប្រភព Daranews
រូបភាពពី IG
ដោយ៖ កា
ខ្មែរឡូត
No comments:
Post a Comment