តារាសម្ដែង និងជាតារាកំប្លែងសម្ដីមិនងាយចាញ់នរណា អ្នកនាង សំ ប៉ូលីដា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនត្រូវបានវេទិកា តុបំភ្លឺ អញ្ជើញជាភ្ញៀវកិត្តិយសដើម្បីបកស្រាយរឿងរ៉ាវជីវិតគ្រួសារ និងជីវិតប្ដីប្រពន្ធដែលធ្វើឲ្យអ្នកនាងរៀបរាប់អមដោយទឹកភ្នែក។
នៅពេលពិធីការិនីចោទសួរចំៗថា “ធ្លាប់មានអ្នកម៉ាក់ងាយទេ នៅពេលច្រៀងនៅតាមរង្គសាលនោះ?” តារាស្រីមានប្រភពពីខេត្តបាត់ដំបងខាងលើបានឆ្លើយយ៉ាងក្រៀមក្រំថា មានគ្រប់ប្រភេទទាំងអស់។ តែអ្នកម្ដាយកូនបីរូបនោះបាននិយាយតាមបណ្ដាំឪពុកថា “ជាអ្នកសិល្បៈគឺត្រូវទទួលគ្រប់ពាក្យអាស្រូវ តែសំខាន់ឲ្យតែខ្លួនយើងធ្វើល្អទៅបានហើយ។” អ្នកនាងបានបន្ថែមទៀតថាចំពោះពាក្យគេថា សំ ប៉ូលីដា មានប្ដី ពីរ ប្ដីបី ប៉ុន្តែនាងគ្មានបញ្ហាអ្វីទេ ព្រោះស្ដាប់តាមសម្ដីឪពុក។
ប៉ូលីដា បាននិយាយរឿងជីវិតប្ដីប្រពន្ធរបស់ខ្លួនដែលបានរស់នៅជាមួយគ្នា ប្រាំឆ្នាំមិនបានរៀបការស្របច្បាប់ថាត្រូវបានមិត្តភ័ក្ដិស្រីជា អ្នកសិល្បៈដូចគ្នាក្បត់ក្រោយខ្នង ធ្វើឲ្យអ្នកនាងស្អប់ទង្វើបែបនេះ និងមានភាពឈឺចាប់ដើរចេញពីបុរសម្នាក់នោះ។ ប៉ូលីដា ក៏បានបានរៀបរាប់ពីជីវិតអាពាហ៍ពិពាហ៍ដែលបានរៀបការត្រឹមត្រូវជាមួយ ស្វាមីសមប្រកបក្នុងជីវិតបច្ចុប្បន្នផងដែរ៕
ចង់ដឹងថាជីវិតស្នេហាតារាកំប្លែងនោះមានដំណើរយ៉ាងណា ទស្សនាការរៀបរាប់ខាងក្រោម៖
No comments:
Post a Comment