Wednesday, October 21, 2015

ក្មេងស្រីអាយុ៦ឆ្នាំដែលពូកែគូគំនូរ ឥឡូវល្បីខ្លាំង ដល់អ្នកសារព៍ត៌មាន និងទូរទស្សន៍ហើយ (Video Clip)



សៀមរាប ​៖ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook )​ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ នៃ​ខេត្ត​សៀមរាប​ បាន​ចាប់​អារម្មណ៍​នឹង​ទឹក​ដៃ​ក្មេង​ស្រី​មួយ​រូប​ដែល​ចេះ​ គូរ​រូប​ទៅតាម​ចំណង់​ចំណូលចិត្ត ហើយ​អ្នក​គាំទ្រ​បាន​ចាត់​ទុក​នាង​ជា​គ្រាប់​ពេជ្រ​ប្រចាំ​តំបន់​អង្គរ។

ក្មេង​ស្រី​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ ក​មាន​ឈ្មោះថា ស្រី​ណុ​ច ហើយ​នាង​មាន​បងប្អូន​ចំនួន​៧​នាក់។ ​ស្រី​ណុ​ច គឺជា​កូនពៅ​នៅ​ក្នុង​គ្រួសារ។
ជួប​សម្ភាសន៍​ ផ្ទាល់​ជាមួយ​ កុមារី ស្រីណុច ​នៅ​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​ព្រះ​ខ័ន​ដែល​មាន​ភ្ញៀវ​ ទេសចរ​កំពុង​ចោម​មើល​កុមារី​ម្នាក់​ដែល​កំពុង​បញ្ចេញ​ទេពកោសល្យ​ផ្នែក​គំនូរ ។ ​នោះ​ហើយ​គឺជា​កុមារី ស្រី​ណុ​ច ដែល​ទើប​មាន​អាយុ​ត្រឹម​៦​ឆ្នាំ​ តែ​មាន​ទេពកោសល្យ​ខ្ពស់​ផ្នែក​គំនូរ​ ធ្វើ​ឲ្យ​អ្នកទេសចរ​ចាប់អារម្មណ៍ និង​បាន​លាន់មាត់​សរសើរ​មិន​ឈប់។​
មាន​ឈាមជ័រ​ជា​អ្នកស្រុក​អង្គរ ឆ្នាំនេះ ស្រី​ណុ​ច ចូលរៀន​ថ្នាក់​ទី​២​ហើយ ​និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប ស្រី​ណុ​ច តែង​មក​ប្រាសាទ​ព្រះខ័ន​ជា​ប្រចាំ ដើម្បី​ជួយ​ម្តាយ​លក់​ម្នាស់​ជាមួយ​បងស្រី​របស់​ខ្លួន ​ក្នុង​បទសម្ភាសន៍​ជា​មួយ​នឹង​អ្នក​សារ​ព័ត៌មាន  ស្រី​ណុ​ច បាន​បញ្ជាក់​ថា នាង​ចេះ​គូរ​តាម​បងស្រី​នាង  ​ដែល​មាន​ទេពកោសល្យ​ផ្នែក​គំនូរ​នេះ​ដែរ ​ហើយ​ការ​គូរ​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។

ស្រី​ណុ​ច មាន​ឪពុក​ជា​សន្តិសុខ និង​ម្តាយ​ជា​អ្នក​លក់ដូរ​បន្តិចបន្តួច​ក្នុង​តំបន់​អង្គរ។ ស្រី​ណុ​ច មាន​បំណង​ចង់​ក្លាយ​ជា​ជាងគំនូរ​ទៅ​ថ្ងៃ​អនាគត។ យ៉ាងណា ស្រី​ណុ​ច​ បញ្ជាក់​ថា នាង​គោរព​តាម​ការ​សម្រេចចិត្ត​របស់​ឪពុកម្ដាយ​ជាធំ​។ កុមារី ស្រី​ណុ​ច ក៏​មាន​បំណង​ចង់​ចូលរៀន​នៅ​សាលា​សិល្បៈ​ផង​ដែរ តែ​នាង​ហាក់​មិន​ប្រាកដ​នៅឡើយ ព្រោះ​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ និង​មាន​បងប្អូន​ច្រើន។

គួរ​បញ្ជាក់​ថា ក្រៅពី​រូប​អប្សរា កុមារី ស្រី​ណុ​ច ក៏​អាច​ចេះ​គូរ​រូប​មនុស្ស​បាន​យ៉ាង​ស្ទាត់​ផង​ដែរ​ហើយក៏​មាន​ភ្ញៀវ​ខ្លះ​ ចង់​សាក​ទឹក​ដៃ ស្រី​ណុ​ច ដោយ​បាន​ឈរ​ឲ្យ​នាង​គូរ​ផ្ទាល់​ក៏​មាន​ផង​ដែរ៕

ក្មេងស្រីអាយុ៦ឆ្នាំដែលពូកែគូគំនូរ ឥឡូវល្បីខ្លាំងដល់អ្នកសារព៍ត៌មាន និងទូរទស្សន៍ហើយ សូម្បី តែកូនភ្ញៀវទេសចរបរទេសក៏សុំថតជាមួយស្រីណុចដែរ។ចូមទស្សនាវីដេអូខាងក្រោម៖

No comments:

Post a Comment