ចិន៖ ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ បានធ្លាក់ចេញ តាមបង្អួចរបស់អគារសាលាមត្តេយ្យមួយកន្លែង ពីជាន់ទី៣ មកក្រោម បណ្តាលឲ្យរបួសធ្ងន់ ប្រេះស្រាំឆ្អឹងជាច្រើនកន្លែង។
គេបានដឹងពីមូលហេតុ នាំឲ្យក្មេងធ្លាក់ទៅក្រោម បន្ទាប់ពីស្ត្រីជាម្តាយក្មេងរងគ្រោះ ពិនិត្យមើលសកម្មភាព ក្នុងឃ្លីបកាមេរ៉ាសុវត្ថិភាព ដែលវាបានបង្ហាញយ៉ាងច្បាស់ថា កំហុសបណ្តាលមកពីគ្រូស្រីម្នាក់។
ក្នុងវីដេអូ ឲ្យឃើញថា គ្រូស្រីម្នាក់ បានពិន័យក្មេងរងគ្រោះ និងនាំយកទៅដាក់ក្នុងបន្ទប់ ចាក់ចោរ ឲ្យនៅតែម្នាក់ឯង នៃបន្ទប់ការិយាល័យធ្វើការជាន់ទី៣ អគារសាលាមត្តេយ្យ ដែលជាហេតុនាំឲ្យ ក្មេងប្រុសរងគ្រោះ មានអារម្មណ៍ភ័យខ្លាចនៅម្នាក់ឯង ទើបផ្លោះចេញតាមបង្អួចយ៉ាងដូច្នេះ។
នៅពេលនេះ គ្រូស្រីបង្កហេតុ ត្រូវបានព្យួរការងារ ខណ:ដែលខាងសាលា កំពុងធ្វើការពិភាក្សាជាមួយ អាណាព្យាបាលសិស្ស ថានឹងត្រូវចាត់វិធានការបែបណា បន្ទាប់ទៀតនៅក្នុងករណីនេះ៕
សូមមើលវីដេអូខាងក្រោម៖
No comments:
Post a Comment