Sunday, July 26, 2015

លើកគ្នា​ដេញ​កាប់​ប្រជាពលរដ្ឋ ​រំដោះ​ ជនសង្ស័យ​ម្នាក់ ​ដែល​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន




រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​ចិន​៣​នាក់​ បាន​នាំ​គ្នា​មក​អង្គុយ​ចុច​ ទូរស័ព្ទ​លេង​នៅ​ ក្នុង​សួនច្បារ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ ​៤-៥​នាក់​ មក​ឆក់​យក​ទូរស័ព្ទ​ពី ​ដៃ​ស្ត្រី​ ម្នាក់ ហើយ​រត់គេច​ខ្លួន ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍ និង​ចាប់ខ្លួន​បាន​ ជនសង្ស័យ​ម្នាក់ តែ​ត្រូវ​បាន​បក្ខពួក ​មក​រំដោះ​ទៅ​វិញ​បាត់ ។ ហេតុការណ៍​ខាងលើ​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ ម៉ោង​១០​យប់ ថ្ងៃ​ទី​២៥ កក្កដា ២០១៥ នៅ​ចំណុច​ក្នុង ​សួន​កុមារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ស្ត្រី​រង​គ្រោះជា​ជនជាតិ​ចិន​មិន​បាន​ប្រាប់​ពី​ អត្តសញ្ញាណ​ឡើយ តែ​បាន​ប្រាប់​តាម​រយៈ​អ្នកបកប្រែ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​មាន​​គ្នា​៣​នាក់ (​ស្រី​ទាំង​៣​នាក់​)​ បាន​នាំ​គ្នា​មក​ អង្គុយ​លេង​ក្នុង​សួនច្បារ​ ពោធិ៍​ចិន​តុង ហើយ​គាត់​បាន​យក​ទូរ​ស័​ព្ឌ​ដៃ​ ១​គ្រឿង​ម៉ាក iPhone 5s ពណ៌​ខ្មៅ​មក​ចុច​លេង ស្រាប់តែ​លេចមុខ​ក្រុម​យុវជន​ស្ទាវ​៤-៥​នាក់​មក​ឆក់​យក​ទូរស័ព្ទ ហើយ​រត់គេច​ខ្លួនបាត់​ ។
ប្រភព​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន​ម្នាក់ និង​យក​ទូរស័ព្ទ​បាន​មក​វិញ ស្រាប់​តែ​លេចមុខ​ក្រុម​ក្មេង ​ខាងលើ​ក្នុង​ដៃ​កាន់​សុទ្ធ តែ​ដំបង និង​កាំបិត​មក​ដេញ​កាប់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​រំដោះ​ បក្ខពួក​ខ្លួន​វិញ ដោយសា​តែ​ស្ថានភាព​តឹងតែង​ពេក​ក៏​ មាន​បុរស​​ស្លៀកពាក់ ​ស៊ី​វិល​ម្នាក់​បាន​ ដក​កាំភ្លើង​បាញ់​គំរាម​ ឡើង​លើ​៣​គ្រាប់ ដើម្បី​គំរាម​ក្រុម​ខាងលើ ហើយ​ក្រុម​ទាំងនោះ​បាន​ រត់គេច​ខ្លួន​ចូល​ផ្លូវ​រ៉ា​រថភ្លើង​អស់​ទៅ រួម​ទាំង​ជនសង្ស័យ​ដែល​ ឃាត់​បាន​ម្នាក់​នោះ​ផង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ ចុះ​ទៅ​ដល់​កន្លែង​ កើតហេតុ ហើយ​ឱ្យ​ជន​រង​គ្រោះ​ខាងលើ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប តែ​ត្រូវ​បាន​ស្ត្រី​ខាងលើ​ប្រាប់​តាម​រយៈ​អ្នកបកប្រែ​ថា គាត់​មិន​ប្តឹង​ទេ ពី​ព្រោះ​ទូរ​ស័​ព្ឌ​ដៃ​គាត់​បាន​មក​វិញ​ហើយ​នោះ។
ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា នៅ​ចំណុច​សួនច្បារ​ពោធិ៍​ចិន​តុង​ នេះ​តែងតែ មាន​ក្រុម​បង​តូច​បងធំ​អុកឡុក និង​វាយ​ឆក់​ប្លន់​អ្នក​ដែល ​មក​កំសាន្ត​ទីនោះ​ជា​ញឹកញាប់ ​ខ្លាំង​ណាស់ ដូច្នេះ​គួរតែ​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ យកចិត្តទុក ដាក់ ​កន្លែង​ខាងលើ​នេះ​ផង ជា​ពិសេស​សមត្ថកិច្ច​ប៉ុស្តិ៍​ កា​កាប​តែ​ម្តង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

No comments:

Post a Comment